រុ​ស្ស៊ី​បណ្តេញ​អ្នកការទូត​អា​មេ​រិ​ក​ចេញពី​ប្រទេស ជា​ការ​ឆ្លើយ​តប​

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ប្រទេស​រុ​ស្ស៊ី​បាន​ប្រកាស​ពី​ការ​បណ្តេញ​អ្នកការទូត​អា​មេ​រិ​កមួយ​ចំនួន ដែល​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​បញ្ជា​របស់​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ក្នុង​ការ​បណ្តេញ​បុគ្គលិក​ចំនួន ១២​នាក់​ចេញពី​បេសកកម្ម​របស់​ទីក្រុង​ម៉ូ​ស្គូ​ទៅ​កាន់​អង្គការសហប្រជាជាតិ​។​

​ក្រសួងការបរទេស​រុ​ស្ស៊ី​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា កាលពី​ថ្ងៃ​ពុធ ថា​ខ្លួន​បាន​កោះហៅ “​អ្នកការទូត​ជាន់ខ្ពស់​នៃ​បេសកកម្ម​ការទូត​អា​មេ​រិ​ក​នៅ​ទីក្រុង​មូ​ស្គូ​” ហើយ​បាន​ប្រគល់​ឱ្យ​គាត់​នូវ “​កំណត់​ត្រា​មួយ​ដែល​មាន​បញ្ជី​ឈ្មោះ​បុគ្គលិក​ការទូត​អា​មេ​រិ​ក​ដែល​ត្រូវ​បាន​និរទេស​ចេញពី​ប្រទេស​រុ​ស្ស៊ី​។​

​ក្រសួង​បាន​បង្ហើប​ថា វា​ជា​ការ​សងសឹក​ចំពោះ​ការ​បណ្តេញ​អ្នកការទូត​រុ​ស្ស៊ី​ចេញពី​បេសកកម្ម​អង្គការសហប្រជាជាតិ​នៅ​ទីក្រុង​ញូ​វ​យ៉​ក និង​បុគ្គលិក​រុ​ស្ស៊ី​ម្នាក់​ចេញពី​លេខាធិការដ្ឋាន​អង្គការសហប្រជាជាតិ​៕