បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទិ២៣ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថាក្រុមហ៊ុនឧស្សាហកម្មឧស្ម័នអាល្លឺម៉ង់ Zukunft Gas បាននិយាយកាលពីថ្ងៃពុធថា ខ្លួនមានការភ័ន្តច្រឡំលើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន អំពីការប្តូរការទូទាត់សម្រាប់ការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរបស់រុស្ស៊ីទៅជាប្រាក់រូប។
ក្នុងនោះលោក Timm Kehler អគ្គនាយកក្រុមហ៊ុន Zukunft Gas បានប្រាប់ទីភ្នាក់ងារ DPA ថា “យើងបានយកសារដែលរុស្ស៊ីចង់ឱ្យ [យើង] ចំណាយសម្រាប់ការផ្គត់ផ្គង់ឧស្ម័នតែជាលុយ “រូប” ដោយមានការភ័ន្តច្រឡំយ៉ាងខ្លាំង” ។ លោក Timm Kehler បាននិយាយថា “យើងមិនអាចទស្សន៍ទាយបានទេនៅពេលនេះថាតើផលប៉ះពាល់ជាក់លាក់នេះនឹងមានអ្វីខ្លះសម្រាប់ពាណិជ្ជកម្មឧស្ម័ន” ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន អូទ្រីស OMV បាននិយាយថា ខ្លួននឹងបន្តបង់ថ្លៃឧស្ម័នរុស្ស៊ីជាប្រាក់អឺរ៉ូ។ បើតាមប្រធានក្រុមហ៊ុន ពួកគេគ្មានមូលដ្ឋានកិច្ចសន្យាណាមួយដែលទាមទារអោយទូទាត់ជា “រូប” នោះទេ។
គួរបញ្ជាក់ថាប្រធានាធិបតីពូទីនបានប្រកាសនៅមុនថ្ងៃនេះថា រុស្ស៊ីនឹងទទួលយកការចំណាយលើការនាំចេញឧស្ម័នទៅកាន់ “ប្រទេសមិនមែនជាមិត្ត” ជាប្រាក់រូពីប៉ុណ្ណោះ៕