ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ ៥:៤៥នាទីព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ មានហេតុការណ៍ផ្ទុះអាវុធមួយបានកើតឡើងនៅតាមបណ្ដោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បានតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា នៅម៉ោងខាងលើជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯង ខណៈមានជនសង្ស័យ៤នាក់ បានមកធ្វើសកម្មភាពប្លន់យកម៉ូតូ។ ស្របពេលជនសង្ស័យកំពុងលើកម៉ូតូជនរងគ្រោះបម្រុងជិះគេចខ្លួន ក៏ស្រាប់តែជនរងគ្រោះបានដកកាំភ្លើងបាញ់ជាច្រើនគ្រាប់បណ្តាលអោយជនសង្ស័យម្នាក់ដេកស្លាប់នៅលើម៉ូតូ ហើយគ្នីគ្នា ៣នាក់ទៀតបាននាំគ្នារត់គេចពីកន្លែងកើតហេតុ៕