ចង់​ទិញ​ឧស្ម័ន​ពី​រុ​ស្ស៊ី គឺ​ត្រូវ​ទូទាត់​ជា​ប្រាក់ “​រូប​​” តែ​មួយ​ប្រភេទ​ប៉ុណ្ណោះ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២៣ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ប្រធានាធិបតី​រុ​ស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន បាន​និយាយ​នៅ​ក្នុង​កិច្ចប្រជុំ​ជា​របស់​រដ្ឋាភិបាល​កាលពី​ថ្ងៃ​ពុធ​ថា ឥឡូវនេះ​ប្រទេស​រុ​ស្ស៊ី​នឹង​ទទួលយក​ការ​ទូទាត់​សម្រាប់​ការ​នាំ​ចេញ​ឧស្ម័ន​ទៅ​កាន់ “​បណ្តា​ប្រទេស​ដែល​មិនមែន​ជា​មិត្ត​” ត្រូវ​គិត​ជា​ប្រាក់​រូប​តែ​មួយប្រភេទ​ប៉ុណ្ណោះ​។​

​លោក​ប្រធានាធិបតី​បាន​ពន្យល់​ថា ប្រទេស​រុ​ស្ស៊ី​គ្រោង​នឹង​បោះបង់​ចោល​រូបិយប័ណ្ណ “​រួម​” ទាំងអស់​នៅ​ក្នុង​ការ​ទូទាត់​។ លោក​បាន​បន្ថែម​ថា ការ​សម្រេចចិត្ត​ខុសច្បាប់​ដោយ​ប្រទេស​លោក​ខាងលិច​មួយ​ចំនួន​ក្នុង​ការ​បង្កក​ទ្រព្យសម្បត្តិ​របស់​រុ​ស្ស៊ី​បាន​បំផ្លាញ​ទំនុកចិត្ត​ទាំងអស់​ចំពោះ​រូបិយប័ណ្ណ​របស់​ពួក​គេ​៕