ផ្ទាំង​រូប​សត្វ​ជ្រូក ដែល​មាន​ពណ៌​ទង់ជាតិ​រុ​ស្ស៊ី ត្រូវ​បាន​បិទ​នៅ​ចំណតរថយន្ត​ក្រុង ក្នុង​ប្រទេស​អង់គ្លេស

0

បរទេស៖ នេះបើយោតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានបក្សប្រឆាំងរបស់ចក្រភពអង់គ្លេសបានអំពាវនាវឱ្យអាជ្ញាធរ “ចាត់វិធានការឱ្យបានឆាប់រហ័ស” ប្រឆាំងទៅនឹងផ្ទាំងរូបភាពដែលពណ៌នាថាជនជាតិរុស្ស៊ីជាជ្រូក និងអំពាវនាវឱ្យមានការស្លាប់ពួកគេ។ បក្សប្រឆាំង ដែលចាត់ទុកសង្រ្គាមនៅអ៊ុយក្រែនថាជាការប៉ះទង្គិចគ្នានៃមហាអំណាចមូលធននិយម បាននិយាយថា ផ្ទាំងរូបភាពរំលឹកឡើងវិញនូវការបៀតបៀនជនជាតិយូដាក្នុងសម័យណាស៊ី។

គួរបញ្ជាក់ថាផ្ទាំង​រូបភាព​មាន​រូប​ជ្រូក​ពណ៌​ទង់ជាតិ​រុស្សី រួម​ជាមួយ​នឹង​អក្សរ​ថា “Good Russian = Dead Russian”។ យោងតាមសារព័ត៌មានរុស្ស៊ី Readovka ដែលនៅទីក្រុងឡុងដ៍ បានបញ្ជាក់ថាយើងអាចមើលឃើញនៅផ្ទាំងរូបនេះនៅតាមកន្លែងដឹកជញ្ជូនសាធារណៈរបស់ទីក្រុងឡុងដ៍៕