កំពង់ឆ្នាំង៖ នេះបើយោងតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថា ឈ្មោះ សូ សារឿន ដែលជាពេទ្យយោធា និងប្រពន្ធត្រូវបាន ឃាត់ ខ្លួនភ្លាមៗ។
ការឃាត់ខ្លួននេះ ក្រោយពីកម្លាំងសមត្ថកិច្ច នឹងមន្ទីរសុខាភិបាល បានរកឃើញថាគ្រូពេទ្យខាងលើ បានអោយប្រពន្ធខ្លួន ដែលគ្មានវិជ្ជាជីវៈធ្វើការចាក់ថ្នាំព្យាបាល ក្មេងស្រីម្នាក់ដែលមានអាយុ៩ ឆ្នាំ បណ្តាលអោយស្វិតជើងឆ្វេង៕

