ប្រជាជន​អេ​ស្ប៉ា​ញ ធ្វើ​បាតុកម្ម​ចំពោះ​រឿង​ម្ហូបអាហារ អគ្គិសនី និង​ប្រេងឥន្ធនៈ​ឡើងថ្លៃ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Global Times នៅ​ថ្ងៃ​ទី​២១ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា ប្រជាជន​អេ​ស្ប៉ា​ញ​ជា​ច្រើន បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​នៅ​តាម​ដងផ្លូវ​ទូ​ទាំង​ប្រទេស ចំពោះ​ការ​កើនឡើង​នៃ​តម្លៃ​ម្ហូបអាហារ អគ្គិសនី និង​ប្រេងឥន្ធនៈ​។

ក្នុង​នោះ​អ្នក​តវ៉ា​បាន​និយាយ​ថា “​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ​គួរតែ​បន្ថយពន្ធ​ដើម្បី​ជួយ​សម្រួល​ដល់​ប្រជាជន​ដែល​កំពុង​ជួប​ការ​លំបាក​”៕