នាយក​រដ្ឋមន្ត្រី​អង់គ្លេស​រង​ការ​រិះគន់ ក្រោយ​ប្រៀបធៀប​បញ្ហា​អ៊ុយ​ក្រែ​ន និង Brexit

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក Boris Johnson កំពុង​ប្រឈម​មុខ​នឹង​ការ​រិះគន់​យ៉ាង​ខ្លាំង​ទាំង​នៅ​ក្រៅប្រទេស និង​ក្នុង​ប្រទេស សម្រាប់​ការ​ប្រៀបធៀប​គ្នា​រវាង​ការ​តស៊ូ​របស់​អ៊ុយ​ក្រែ​ន​ចំពោះ​ប្រតិបត្តិការ​យោធា​របស់​រុ​ស្ស៊ី និង Brexit ។​

​ក្នុង​នោះ​លោក Boris Johnson បាន​និយាយ​ក្នុង​អំឡុង​សុន្ទរកថា​នៅ​ឯ​ស​ន្និ​សិទ្ធ​និទាឃ​រដូវ​របស់​គណបក្ស​អភិរក្ស​នៅ​ក្រុង Blackpool កាលពី​ថ្ងៃ​សៅរ៍​ថា “​ខ្ញុំ​ដឹង​ថា​វា​ជា​សភាវគតិ​របស់​ប្រជាជន​នៃ​ប្រទេស​នេះ [​ចក្រភព​អង់គ្លេស​] ដូច​ជា​ប្រជាជន​អ៊ុយ​ក្រែ​ន​ក្នុង​ការ​ជ្រើសរើស​សេរីភាព​រាល់ពេល​” ។​

​លោក​បន្ថែម​ថា “​នៅ​ពេល​ដែល​ប្រជាជន​អង់គ្លេស​បោះ​ឆ្នោត​ឱ្យ Brexit ក្នុង​ចំនួន​ដ៏​ច្រើន​បែប​នេះ​។ ខ្ញុំ​មិន​ជឿ​ថា​វា​ដោយសារ​តែ​ពួក​គេ​មាន​អរិភាព​ពី​ចម្ងាយ​ចំពោះ​ជនបរទេស​នោះ​ទេ​។ វា​ដោយសារ​តែ​ពួក​គេ​ចង់​មាន​សេរីភាព ធ្វើ​អ្វី​ផ្សេង​គ្នា ហើយ​ដើម្បី​ប្រទេស​នេះ​អាច​ដំណើរការ​ដោយ​ខ្លួនឯង​បាន​”៕