រថយន្ត​ធំ ២​គ្រឿង​បុក​គ្នា​នៅ​គីឡូម៉ែត្រ​លេខ ៨៣

0

កំពង់ស្ពឺ​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចន្លោះ​គីឡូម៉ែត្រ ៨៣-៨៤ ចំណុច​ភូមិ​ទី​១ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ រថយន្ត​ម៉ាក​HINO ព​ណ៍​ស ស្លាក​លេខ កណ្ដាល​3A-4180 សណ្ដោង​សុ​ឺ​មី​រុ​ឺ​ម៉ក ស្លាក​លេខ​4A-7340 បើកបរ​មក​ដល់​ចំណុច​ខាងលើ​បាន​រេ​ចង្កូត​ចូល​ទៅ​ចំណែក​ផ្លូវ​ម្ខាង បុក​រថយន្ត​ម៉ាក SHACMAN ពណ៌​ស ឆ្នូត​ខៀវ ស្លាក​លេខ ភ្នំពេញ​3E-7004 សណ្ដោង​សុ​ឺ​មី​រុ​ឺ​ម៉ក ស្លាក​លេខ​4A-5178(​ក្រុមហ៊ុន​តេ​លា​)​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​។

ករណី​ខាងលើ​មិន​បណ្តាល​ឱ្យ​មាន​របួស​មនុស្ស​គ្រាន់តែ​ខូចខាត​មធ្យោបាយ​ទាំង​ពី បច្ចុប្បន្ន​សមត្ថកិច្ច បាន​សម្រួល​សណ្ដាប់ធ្នាប់​ចរាចរណ៍​រថយន្ដ​មក​ខាង និង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច ដេ​ី​ម្បី​ចំណាត់ការ​នីតិវិធី​ផ្លូវច្បាប់​៕