បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោកស្រី Irina Vereshchuk បានអះអាងកាលពីថ្ងៃសៅរ៍ថា អ៊ុយក្រែនបានចាប់ទាហានរុស្ស៊ីរាប់រយនាក់ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះយោធាជាមួយរុស្ស៊ី។
លោកស្រី Irina Vereshchuk បានប្រាប់នៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ TSN ថា “បច្ចុប្បន្នយើងចាប់បានទាហានរុស្ស៊ីចំនួន ៥៦២នាក់”។
លោកស្រី Irina Vereshchuk បន្តថា ជនជាតិរុស្ស៊ីដែលចាប់បានទាំងអស់ត្រូវបានចុះបញ្ជីក្នុងបញ្ជីពិសេស៕