បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថាកងវរសេនាធំអន្តរជាតិការពារទឹកដីនៃអ៊ុយក្រែន (ILDU) បានព្រមានថាជនបរទេសដែលស្ម័គ្រចិត្តទៅប្រយុទ្ធនៅជួរមុខក្នុងប្រទេសអ៊ុយក្រែន មិនគួរទៅប្រទេសនេះទេ ប្រសិនបើពួកគេមិនបានទទួលការហ្វឹកហ្វឺនពីមុន និងមិនមាន “បទពិសោធន៍ប្រយុទ្ធផ្ទាល់” នោះ។
ថ្លែងប្រាប់ទៅកាន់ទូរទស្សន៍ CTV News របស់ប្រទេសកាណាដាកាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យ ILDU លោក Damien Magrou បាននិយាយថា កងពលបរទេសដែលបង្កើតឡើងដើម្បីទាក់ទាញអ្នកស្ម័គ្រចិត្តមកពីជុំវិញពិភពលោកនឹងទទួលយកតែអ្នកប្រយុទ្ធដែល “ស្គាល់អំពីការប្រយុទ្ធក្នុងសមរភូមិ” ។
លោក Magrou បាននិយាយថា “ឥឡូវនេះយើងកំពុងស្វែងរកមនុស្សដែលមានបទពិសោធន៍ប្រយុទ្ធ។ ប៉ុន្តែជាអកុសល យើងមានមនុស្សជាច្រើនបានចូលមកអ៊ុយក្រែន ហើយពួកគេត្រូវត្រលប់ទៅវិញ ដោយសារតែពួកគេមិនមានបទពិសោធន៍ប្រយុទ្ធសោះ”៕