សូ​ម្បី​តែ​តម្លៃ​ទឹកដោះគោ ក៏​ឡើងថ្លៃ​ដែរ​

0

បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថាតម្លៃទឹកដោះគោសកលកំពុងប្រឈមមុខនឹងការឡើងថ្លៃបន្ថែមទៀត។ ក្នុងនោះបញ្ហាជម្លោះរវាងរុស្ស៊ីនឹងអ៊ុយក្រែនដែលជាសម្ពាធបន្ថែមទៀត ធ្វើអោយកើនឡើងនៅតម្លៃថាមពល ពីលើការរាតត្បាតនៃជំងឺកូវីដ១៩។

គួរបញ្ជាក់ថាការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ដោយសារតែជំងឺកូវីដ១៩ បានធ្វើឱ្យតម្លៃផលិតផលសំខាន់ៗសម្រាប់ការផលិតទឹកដោះគោ ដូចជាម្សៅទឹកដោះគោទាំងមូល និងខ្លាញ់ទឹកដោះគោគ្មានជាតិទឹកឡើងថ្លៃ។

នេះបើយោងតាមទិន្នន័យពីឈ្មួញកណ្តាលទំនិញ StoneX ដែលបានចេញផ្សាយដោយ​កាសែត Financial Times កាលពីខែមករាបានអោយដឹងថា ការផលិតទឹកដោះគោនៅប្រទេសអូស្ត្រាលី នូវែលសេឡង់ (ដែលគ្រប់គ្រងទីផ្សារប្រហែល ៣៥% នៃការនាំចេញទឹកដោះគោសកល) បានធ្លាក់ចុះប្រមាណ ១.៧% ពីមួយឆ្នាំទៅមួយឆ្នាំ៕