បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ តាមសេចក្តីថ្លែងការណ៍រួមពីអន្តរក្រសួង រួមទាំងការិយាល័យនាយករដ្ឋមន្ត្រីផងដែរ បានបញ្ជាក់ថាអាជ្ញាធរអូស្ត្រាលីបានហាមឃាត់ការនាំចេញអាលុយមីញ៉ូ និងបាស៊ីតទាំងអស់ទៅកាន់ប្រទេសរុស្ស៊ីក្នុងគោលបំណងកំណត់សមត្ថភាពរបស់ទីក្រុងម៉ូស្គូក្នុងការផលិតអាលុយមីញ៉ូម ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះបានសរសេរថា “រុស្ស៊ីនាំចូលអាលុយមីញ៉ូមពីអូស្ត្រាលីប្រមាណជិត ២០% នៃតម្រូវការសរុបរបស់ខ្លួន” ។
“រដ្ឋាភិបាលនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកនាំចេញ និងស្ថាប័នកំពូល ដែលនឹងត្រូវរងផលប៉ះពាល់ពីការហាមឃាត់ការនាំចេញទៅរុស្ស៊ីនេះ ដើម្បីស្វែងរកនៅដៃគូរពាណិជ្ជកម្មថ្មី និងពង្រីកទីផ្សារដែលមានស្រាប់”៕