បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Arabiya នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ ខាង រដ្ឋាភិបាលទីក្រុងមូស្គូ បានបញ្ជាក់ថាខ្លួនបានប្រើប្រាស់នៅមីស៊ីល្បឿនលឿនជាសម្លេងជាថ្មីម្តងទៀតវាយប្រហារទៅលើអ៊ុយក្រែន។
ក្នុងនោះក្រសួងការពារជាតិរុស្ស៉ី បានបញ្ជាក់ថាប្រព័ន្ធមីស៉ីល គីនហ្សាល់ (Kinzhal) ដែលជាប្រភេទមីស៉ីល ហៃភើសូនិច (Hypersonic) គឺមានល្បឿនលឿនជាងសំឡេងលើសពី៥ដង ត្រូវបានប្រើប្រាស់ជាថ្មីម្តងទៀត ហើយវាបានកម្ទេចគោលដៅ ដែលជាទីតាំងផ្ទុកឥន្ធនៈដ៏ធំមួយកន្លែង របស់យោធាអ៊ុយក្រែន ស្ថិតក្នុងតំបន់មីកូឡាអ៉ីវ (Mykolaiv) ភាគខាងត្បូងប្រទេសអ៊ុយក្រែន៕