បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថាមន្ត្រីយោធានៅទីក្រុងសេអ៊ូលបាននិយាយថា ប្រទេសកូរ៉េខាងជើងហាក់ដូចជាបានបាញ់គ្រាប់រ៉ុក្កែតជាច្រើនគ្រាប់របស់ខ្លួនចូលទៅក្នុងសមុទ្រលឿងកាលពីព្រឹកថ្ងៃអាទិត្យ។
មន្ត្រីយោធាកូរ៉េខាងត្បូងបានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ថា “មានការបាញ់កើតឡើងដែលគេជឿថាជាគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់របស់កូរ៉េខាងជើងនៅព្រឹកនេះ”។
លោកបានបន្ថែមថា “យើងកំពុងរក្សាជំហរត្រៀមការពាររបស់យើង ខណៈពេលតាមដានស្ថានការណ៍ជាបន្តបន្ទាប់”៕