Update៖ ក្រោយ​យប់មិញ​ខ្លាំងក្លា​ឈប់​ឡាន​បញ្ច្រាស់ទិស​កណ្តាលផ្លូវ ថ្ងៃនេះ​សមត្ថកិច្ច​ដកហូត​មក​រក្សា​ទុក​ចាំ​ម្ចាស់​មក​ដោះស្រាយ

0

ភ្នំពេញ​៖ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក ផែង វណ្ណៈ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា សមត្ថកិច្ច​អធិការដ្ឋាន​នគរបាល ខណ្ឌចំការមន បាន​ចុះ​ដកហូត​រថយន្ត Tundra ដែល​បេ​ី​កបរ​បំពាន​ច្បាប់​ចរាចរណ៍​បង្ក​រការ​ភ្ញាក់​ផ្អេ​ី​ល​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន ដេ​ី​ម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ ។

គួរ​បញ្ជាក់​ថា​ការ​ពី​ម៉ោង​ប្រមាណ ៩:៣០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២២​កន្លង​មកនេះ ក្រោយ​បុរស​ម្នាក់​បើករថយន្ត​ម៉ាក Tundra ពាក់​ស្លាក​លេខ​ភ្នំពេញ 2BO-8073 ទាំង​បញ្ច្រាស់ទិស ហើយ​បាន​មក​ឈប់​ចោល​កណ្តាលផ្លូវ ដើរ​ចូល​ផ្ទះ​ធ្វើ​ព្រងើយ​។ សកម្មភាព​នេះ​បាន​ធ្វើ​អោយ​មានការ​កកស្ទះ​ចរាចរណ៍​យ៉ាង​ខ្លាំង​នៅ​ចំណុច​បណ្ដោយ​ផ្លូវ​ព្រះ​នរោត្តម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​៕