អា​ឡឺ​ម៉​ង់​ព្រួយបារម្ភ ខ្លាច​ខ្វះ​ឧស្ម័ន​ប្រើ​នៅ​រដូវរងា​ខាង​មុខ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​អនុ​អធិការបតី​អា​ល្លឺ​ម៉​ង់​បាន​និយាយ​ថា ការ​ផ្គត់ផ្គង់​ឧស្ម័ន​សម្រាប់​រដូវរងា​ខាង​មុខ​ដល់​ប្រទេស​របស់​លោក​មិន​ទាន់​ត្រូវ​បាន​ធានា​នៅឡើយ​ទេ​។ លោក Robert Habeck ដែល​បម្រើ​ការ​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​អាកាសធាតុ​ផង​ដែរ​នោះ មិន​បាន​ច្រានចោល​អ្វី​ដែល​ហៅ​ថា​ឥទ្ធិពល​ដូ​មី​ណូ​នោះ​ទេ ជាមួយនឹង​ការ​ធ្លាក់​ចុះ​នៅ​ក្នុង​ខ្សែ​សង្វា​ក់​ផ្គត់ផ្គង់​ឧស្ម័ន​ដែល​បណ្តាល​ឱ្យ​មានការ​ខ្វះខាត​។​

​លោក Robert Habeck អនុ​អធិការបតី​អា​ល្លឺ​ម៉​ង់​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ ស្ថានីយ៍​វិទ្យុ​អា​ល្លឺ​ម៉​ង់ Deutschlandfunk ថា “​ប្រសិនបើ​យើង​មិន​ទទួល​បានការ​ផ្គត់ផ្គង់​ឧស្ម័ន​បន្ថែម​ទៀត​ទេ … ហើយ​ការ​ដឹក​ជញ្ជូន​ពី​ប្រទេស​រុ​ស្ស៊ី​ត្រូវ​បាន​បិទ ឬ​បញ្ឈប់​នោះ យើង​នឹង​មិន​មាន​ឧស្ម័ន​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ឱ្យ​ផ្ទះ​ទាំងអស់​របស់​យើង​មាន​ភាព​កក់ក្តៅ និង​ដើម្បី​រក្សា​ឧស្សាហកម្ម​របស់​យើង​ទាំងអស់​ឱ្យ​ដំណើរការ​នោះ​ទេ​”៕