ជប៉ុន​ជំរុញ​អោយ​ឥណ្ឌា ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​រុ​ស្ស៊ី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​២០ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា Narendra Modi បាន​ជួប​ជាមួយ​ភាគី​ជប៉ុន​លោក Fumio Kishida នៅ​ទីក្រុង New Delhi កាលពី​ថ្ងៃ​សៅរ៍ បាន​ពិភាក្សា​គ្នា​អំពី​កិច្ចការ​ទ្វេភាគី និង​សន្តិសុខ​អន្តរជាតិ ខណៈ​ដែល​ឥណ្ឌា​បន្ត​ទប់ទល់​នឹង​សម្ពាធ​ដើម្បី​ថ្កោលទោស​យ៉ាង​បើកចំហ​ចំពោះ​រុ​ស្ស៊ី​ចំពោះ​សកម្មភាព​យោធា​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​ន​។​

​លោក Kishida បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​គ្នា​ជាមួយ​លោក Modi ថា “​យើង​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ជា​ក្រុម​តូច​មួយ​នៅ​ថ្ងៃនេះ​ក្នុង​លក្ខណៈ​ស៊ីជម្រៅ​អំពី​ស្ថានភាព​នៅ​អ៊ុយ​ក្រែ​ន​។ ការ​ឈ្លានពាន​របស់​រុ​ស្ស៊ី​លើ​អ៊ុយ​ក្រែ​ន គឺជា​ឧប្បត្តិហេតុ​ដ៏​ធ្ងន់ធ្ងរ​ដែល​ធ្វើ​អោយ​ប៉​ពាល់​ដល់​សណ្តាប់ធ្នាប់​អន្តរជាតិ​”៕