បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថាឧបនាយករដ្ឋមន្ត្រីប៊ុលហ្គារីលោក Assen Vassilev បាននិយាយកាលពីថ្ងៃសៅរ៍ ប្រទេសប៊ុលហ្គារីនឹងមិនចរចាលើកិច្ចសន្យាឧស្ម័នធម្មជាតិថ្មីជាមួយក្រុមហ៊ុនថាមពលរដ្ឋរបស់រុស្ស៊ី Gazprom ឡើយ ខណៈជម្លោះដែលកំពុងបន្តរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។
ឧបនាយករដ្ឋមន្ត្រីប៊ុលហ្គារីលោក Assen Vassilev បានប្រាប់វិទ្យុសាធារណៈ BNR ថា “នៅក្នុងស្ថានភាពនេះ វាគ្មានអ្វីដែលត្រូវពិភាក្សាជាមួយនឹងក្រុម Gazprom នោះទេ” ។
គួរបញ្ជាក់ថានៅពេលបច្ចុប្បន្នប្រទេសប៊ុលហ្គារី មានកិច្ចសន្យាផ្គត់ផ្គង់ឧស្ម័នរយៈពេល ១០ឆ្នាំជាមួយក្រុមហ៊ុន Gazprom ដែលផុតកំណត់នៅចុងឆ្នាំ ២០២២។ ក្នុងនោះប្រទេសប៊ុលហ្គារីទទួលបានការផ្គត់ផ្គង់ឧស្ម័នធម្មជាតិស្ទើរតែទាំងអស់ពីប្រទេសរុស្ស៊ី៕