ភ្នំពេញ៖ នេះបើតាមប្រសាសន៍របស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ ថា នៅពេលឆាប់ៗខាងមុននេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការសាងសង់នៅស្ពានអាកាសនៅមហាវិថីសហព័ន្ធរុស្សុី ប្រសព្វនិងផ្លូវ២០០៤ មួយទៀត ដោយត្រូវចំណាយពេលអស់ជាង ១៤ខែ។ ហើយចំពោះការសិក្សាអំពីបច្ចេកទេស ក៏ត្រូវបានចប់សព្វគ្រប់ផងដែរ។
គួរបញ្ជាក់ថា គម្រោងស្ពានអាកាសនេះ មានប្រវែង ៥១៦,២ ម៉ែត្រ ប្រវែងបណ្តោយតួស្ពាន ២៣៣,៩ ម៉ែត្រ ប្រវែងទទឹងតួស្ពាន ១៥,៨ ម៉ែត្រ កម្ពស់តួស្ពានត្រង់ចំណុចកណ្ដាល ៥,០-៥,៥ម៉ែត្រ។ ស្ពាននេះនឹងធ្វើតាមបណ្ដោយមហាសហព័ន្ធរុស្ស៊ី គ្រប់ពីលើផ្លូវ២០០៤ ប្រសព្វជាមួយនឹងផ្លូវ២០១១៕