ភ្នំពេញ៖ មានការភ្ញាក់ផ្អើលមួយការពីម៉ោងប្រមាណ ៩:៣០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២កន្លងមកនេះ ក្រោយបុរសម្នាក់បើករថយន្តម៉ាក Tundra ពាក់ស្លាកលេខភ្នំពេញ 2BO-8073 ទាំងបញ្ច្រាស់ទិស ហើយបានមកឈប់ចោលកណ្តាលផ្លូវ ដើរចូលផ្ទះធ្វើព្រងើយ។
សកម្មភាពនេះបានធ្វើអោយមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំងនៅចំណុចបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕