អា​មេ​រិ​ក​ពិចារណា​ក្នុងការ​ដកប្រទេស​រុ​ស្ស៊ី​ចេញពី GPS

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា សហរដ្ឋអាមេរិក​អាច​នឹង​ដក​រុ​ស្ស៊ី​ចេញពី​ប្រព័ន្ធ​រុករក​ផ្កាយ​រណប GPS ដែល​ជា​ផ្នែក​នៃ​ទណ្ឌកម្ម​ជុំវិញ​ជម្លោះ​អ៊ុយ​ក្រែ​ន​។

នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក Dmitry Rogozin ប្រធាន​ទីភ្នាក់ងារ​អវកាស Roscosmos បាន​ប្រាប់​អ្នកកាសែត​កាលពី​ថ្ងៃ​សៅរ៍​ថា “​តើ​អ្នកដឹង​ទេ​ថា ឥឡូវនេះ នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ទណ្ឌកម្ម សហរដ្ឋអាមេរិក​កំពុង​ពិចារណា​ពី​លទ្ធភាព​នៃ​ការ​ផ្តាច់ទំនាក់ទំនង​រុ​ស្ស៊ី​ពី GPS​? តើ​អ្នកដឹង​អំពី​រឿង​នេះ​ទេ? អ្នក​មិនដឹង ប៉ុន្តែ​ខ្ញុំ​អាច​ប្រាប់​អ្នក​ថា​ជម្រើស​បែប​នេះ​កំពុង​ត្រូវ​បាន​គេ​ពិចារណា​”៕