ទាហាន ៤​នាក់​របស់​អា​មេ​រិ​ក ដែល​ស្ថិត​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​យន្តហោះ​នៅ​ន័​រវេ​ស គឺ​ស្លាប់​ទាំងអស់

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​សមាជិក​នាវិក​ទាំង​បួន​នាក់​នៅ​លើ​យន្តហោះ MV-22B Osprey ដែល​ជា​កម្មសិទ្ធិ​របស់​កង​ម៉ា​រី​ន​អា​មេ​រិ​ក បាន​ធ្លាក់​នៅ​ប្រទេស​ន័​រវេ​ស​កាលពី​ថ្ងៃ​សុក្រ​បាន​ស្លាប់​នៅ​ក្នុង​ឧបទ្ទវ​ហេតុនេះ​។ ប៉ូ​លី​ស​ក្នុង​តំបន់​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅរ៍​ថា យន្តហោះ​ដែល​ជា​ប្រភេទ​កូនកាត់​រវាង​ឧទ្ធម្ភាគចក្រ​ធម្មតា និង​យន្តហោះ​ធុន turboprop បាន​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​របស់​អង្គការ​ណា​តូ​នៅ​ក្នុង​ប្រទេស​ន័​រវេ​ស​។​

​យោង​តាម​សេចក្តីថ្លែងការណ៍​ដែល​ចេញផ្សាយ​ដោយ​យោធា​ន័​រវេ​ស​ថា យន្តហោះ V-22 Osprey កំពុងធ្វើការ​ហោះហើរ​ហ្វឹកហាត់ ហើយ​ត្រូវ​បាន​គេ​សន្មត់​ថា​នឹង​មក​ដល់​មូលដ្ឋាន​អាកាស Bodo នៅ​ម៉ោង ៦​ល្ងាច (​ម៉ោង​ក្នុងស្រុក​) នៅ​ថ្ងៃ​សុក្រ ប៉ុន្តែ​យន្តហោះ​នោះ​បាន​បាត់​ខ្លួន​៕