បញ្ជូន​ខ្លួន​ជនសង្ស័យ​ពហុមុខ​របរ​ម្នាក់​ទៅ​តុលាការ

0

ជនសង្ស័យ​ម្នាក់ ឈ្មោះ នេន រស្មី ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ក្នុង​ដី​ឡូត៍ អតីត​ឌ្រី​ម​លែ​ន​មុខ​ណា​ហ្គា​វើ​ល មានមុខ​របរ រត់​រ៉ឺ​ម៉ក​កង់​បី​ផង រត់​ផា​ស្អាប់​ផង ហើយ​ក៏​បន្ថែម​មុខរបរ​ឆក់​ទូរស័ព្ទ​ដៃ​មួយទៀត តែ​ភ្លាត់ស្នៀត ត្រូវ​បាន​ធ្លាក់​ចូល​ដៃ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ឃាត់ខ្លួន​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​។

ក្រោម​វិធានការ​ជំនាញ​របស់​សមត្ថកិច្ច ជនសង្ស័យ​ខាងលើ​បាន​សារភាព​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៤​និង​00​នាទី​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២២ រូប​ខ្លួន និង​បក្ខពួក​ម្នាក់​ទៀត​បាន​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជន​រង​គ្រោះ​កំពុង​អង្គុយ​ក្នុង​រ៉ឺ​ម៉ក​កង់​បី​នៅ​ចំណុច​ផ្លូវ​នរោត្តម​ភូមិ​១៣ សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន ក្រោយ​ពេល​កើតហេតុ​កំលាំង​ល្បាត​របស់​អ​.​ហ​ខណ្ឌចំការមន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ឃើញ​ម៉ូតូ​១​គ្រឿង​ម៉ាក​nex​ខាងលើ​ផ្ដួល​ចោ​នៅ​លើ​ផ្លូវ ហើយ​ជន​រង​គ្រោះ​កំពុង​ស្ថិត​នៅ​ទីនោះ​ដោយ​បាន​ប្រាប់​សមត្ថកិច្ច​ថា​ជនសង្ស័យ​បាន​ឆក់​យក​ទូរស័ព្ទ​របស់​ខ្លួន និង​បាន​រត់​ចូល​ទៅ​ក្នុងភូមិ​បាត់ បន្ទាប់​មក​សមត្ថកិច្ច​ក៏​បាន​រុក​រកតែ​ពុំ​ឃើញ​ក៏​លើកយក​ម៉ូតូ​មក​រក្សា​ទុក​ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​។ ដោយ​មានការ​សហ​ការណ៍​ល្អ​ពី​ប្រជាពលរដ្ឋ និង​ក្រុម​អ្នក​សារ​ព​ត៌​មាន​C007​ព្រមទាំង​មិត្ត​ភ័​ក្ក្រ​៤​ទៅ​៥​នាក់ ដែល​បាន​ជួយ​ចូល​រុករក នៅ​ម៉ោង​៥​និង​២២​នាទី​ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ដែល​មាន​សភាព​ភ័យ​ញ័រ​ក៏​នាំ​គ្នា​ឃាត់​ទុក និង​ដឹក​យក​មក​ប្រគល់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌចំការមន​។

ជនសង្ស័យ​បាន​បន្ថែម​ថា​រូប​ខ្លួន​ជា​អ្នក​ឆក់​និង​ឈ្មោះ​តុង​ជា​អ្នក​បើក​ម៉ូតូ ក្នុង​ខ​ណះ​ពេល​ដែល​ជន​រង​គ្រោះ​កំពុង​កាន់​ទូរស័ព្ទ​អង្គុយ​ក្នុង​រឺ​ម៉ក​កង់​បី​ពេល​ធ្វើ​សកម្មភាព​ឆក់​បាន​ហើយ​ក៏​បើក​ម៉ូតូ​បន្ថែម​ល្បឿន​ប៉ុន្តែ​ត្រូ​បាន​ជន​រង​គ្រោះ​កញ្ឆក់​ចាប់ដៃ​បាន​បណ្ដាល​ឲ្យ​ដួល​ម៉ូតូ​ឃើញ​សភាព​បែប​មិន​ស្រួល​ក៏​នាំ​គ្នា​រត់គេច​ខ្លួន​ដោយ​រូបគេរ​ត់ទៅ​បុក​និង​ថ្ម​រនាំង​ទ្រូងផ្លូវ​បណ្ដាល​ឲ្យ​ដួល​រួច​ងើបឡើង​រត់​ត្រឡប់​ទៅ​ក្រោយ​តាម​ផ្លូវ​នរោត្តម​ឡើង​តាម​ផ្លូវ​សុធារស​ចូល​តាម​ផ្លូវលំ​ទៅ​លាក់ខ្លួន​នៅ​ផ្សារ​រន្ទះបាញ់​ហើយ​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​រក​ឃើញ រួច​ចាប់ខ្លួន​បាន ចំណែក​បក្ខពួក​របស់​ខ្លួន​ម្នាក់​ទៀត​ឈ្មោះ​អា​តុង​បាន​យក​ទូរស័ព្ទ​រត់គេច​ខ្លួន​បាត់​មិនដឹង​ថា​គេ​ទៅ​ទីណា​ទេ ហើយ​ក៏​មិន​ស្គាល់​កន្លែង​ស្នាក់​នៅ​របស់​វា​ដែរ​។

បច្ចុប្បន្ន​ជនសង្ស័យ រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌចំការមន​បញ្ជូន​ទៅ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​ស្រាវជ្រាវ​បន្ត និង​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ប្រភព៖ Phnom Penh Gendarmerie