បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា ក្រសួងការពារជាតិរុស្ស៊ី ចេញមកបញ្ជាក់ថាខ្លួនបានប្រើប្រាស់មីស៊ីលល្បឿនលឿនជាងសំឡេងជាលើកដំបូង ដើម្បីវាយប្រហារ កម្ទេចឃ្លាំងស្ដុកទុកអាវុធមួយកន្លែងស្ថិតនៅភាគខាងលិចប្រទេសអ៊ុយក្រែន។
ប្រភពដដែរបានបញ្ជាក់ថា “មីស៊ីលល្បឿនលឿនជាងសំឡេង គីនហ្សាល់ (Kinzhal) បានកម្ទេចឃ្លាំងអាវុធក្រោមដីដ៏ធំសម្បើមមួយ ដែលមានស្ដុកទុកទៅដោយមីស៊ីល និងអាវុធប្រឆាំងយន្ដហោះចម្បាំង នៅក្នុងភូមិដេលីទីន (Deliatyn) នៃទីក្រុង អ៉ីវ៉ាណូ-ហ្វ្រាន់កៀវ (Ivano-Frankivsk)”៕