ភ្នំពេញ៖ នេះបើយោងតាមហ្វេសប៊ុកដែលមានសាធារណការរាជធានីភ្នំពេញ បានបង្ហោះនៅល្ងាចថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថា ការដ្ឋានស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ បានសាងសង់បញ្ចប់ ១០០%។
ហើយក្នុងនោះនៅម៉ោង ៥:៣០ល្ងាចថ្ងៃដដែរ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់អោយប្រើប្រាស់ជាបណ្តោះអាសន្នការធ្វើចរាចរយានយន្តលើស្ពានអាកាស និងផ្លូវក្រោមដីចោមចៅតទៅ៕