ភ្នំពេញ៖ នៅវេលាម៉ោង១២ថ្ងៃត្រង់ទី១៩ ខែមិនា ឆ្នាំ២០២២ មានករណីឆ្លងចរន្តអគ្គិសនី ឆេះទូរទឹកកកនៅបន្ទប់ចង្ក្រានដាំបាយ ក្នុងបូរីប៉េងហួតបឹងស្នោ គម្រោងទី៧ ខណ្ឌច្បារអំពៅ ។ ករណីនេះបានរលត់ទៅវិញភ្លាមៗ ដោយសារប្រជាពលរដ្ឋអនុវត្តនូវវិធានការពន្លត់អគ្គិភ័យបឋម អស់បំពង់ពន្លត់អគ្គិភ័យជាង១០បំពង់ដោយខ្លួនឯង៕
ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ