បរទេស៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ តាមរយៈសារព័ត៌មាន RT បានអោយដឹងថាប្រទេសចិនបានរាយការណ៍ពីការស្លាប់ថ្មីចំនួន ២នាក់ដោយសារកូវីដ១៩ កាលពីថ្ងៃសៅរ៍ ដែលជាការស្លាប់ដំបូងរបស់ខ្លួនទាក់ទងនឹងវីរុសនេះចាប់តាំងពីខែមករា ឆ្នាំ២០២១មក ខណៈដែលប្រទេសនេះប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃករណីកូវីដ១៩ អូមីក្រុង។
គណៈកម្មាធិការសុខភាពជាតិ (NHC) បាននិយាយថា ការស្លាប់ទាំងពីរបានកើតឡើងនៅក្នុងខេត្ត Jilin ភាគឦសាន ដែលរងការវាយប្រហារខ្លាំងបំផុតក្នុងអំឡុងពេលរលកកូវីដ១៩នេះ។ វានៅមិនទាន់មានការបានបញ្ជាក់ថាអ្នកជំងឺដែលស្លាប់នោះអាយុប៉ុន្មាន ឬថាតើពួកគេមានជំងឺអ្វីផ្សេងនៅក្នុងខ្លួនដែរទេ៕