អីយ៉ា​ស់​! ឥណ្ឌា​សម្លឹង​ឃើញ​ទីផ្សារ​ឱសថ​នៅ​រុ​ស្ស៊ី ខណៈ​សាជីវកម្ម​អឺរ៉ុប និង​អា​មេ​រិ​ក​នាំ​គ្នា​ផ្អាក​ប្រតិបត្តិការ​របស់​ខ្លួន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​ឯកអគ្គរដ្ឋទូត​របស់​ទីក្រុង​មូ​ស្គូ​បាន​និយាយ​ថា ក្រុមហ៊ុន​ឱសថ​ឥណ្ឌា​អាច​ស្វែងរក​ឱកាស​អាជីវកម្ម​ថ្មី​នៅ​ក្នុង​ប្រទេស​រុ​ស្ស៊ី​ក្នុង​ពេល​ឆាប់​ៗ​នេះ ខណៈ​ដែល​សាជីវកម្ម​អឺរ៉ុប និង​សហរដ្ឋអាមេរិក​មួយ​ចំនួន​បាន​ផ្អាក​ប្រតិបត្តិការ​របស់​ខ្លួន​ក្នុង​ប្រទេស​រុ​ស្ស៊ី ជុំវិញ​ប្រតិបត្តិការ​យោធា​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​ថ្លែង​ទៅ​កាន់​ប៉ុស្តិ៍ Rossiya 24 កាលពី​ថ្ងៃ​សុក្រ ឯកអគ្គរដ្ឋទូត Denis Alipov បាន​អះអាង​ថា ប្រទេស​ឥណ្ឌា​គឺជា​ប្រទេស​ផលិត​ឱសថ​ឈានមុខ​គេ​ដែល​ដូច​គ្នា​ទៅ​នឹង​ម៉ាក​ល្បី​ៗ ដោយ​ហៅ​ប្រទេស​នេះ​ថា​ជា “​ឱសថស្ថាន​ពិភពលោក​”៕