បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថាយោធាន័រវេសបានបញ្ជាក់កាលពីថ្ងៃសុក្រថា យន្តហោះរបស់កងម៉ារីនអាមេរិកមួយគ្រឿង ដែលមានមនុស្ស ៤នាក់នៅលើនោះបានបាត់ខ្លួននៅភាគខាងជើងប្រទេសន័រវេសក្នុងអំឡុងពេលសមយុទ្ធ “Cold Response” របស់ NATO នៅតំបន់អាកទិក។ ចំពោះទីតាំងដែលធ្លាក់នោះ ត្រូវបានគេរកឃើញហើយ ក្នុងនោះក្រុមជួយសង្គ្រោះកំពុងព្យាយាមទៅខាងលើ ដោយសារតែស្ថានភាពអាកាសធាតុអាក្រក់ពេក។
ប្រភពដដែរបន្តថា យន្តហោះ V-22 Osprey កំពុងស្ថិតក្នុងបេសកកម្មហ្វឹកហ្វឺន ហើយនឹងត្រូវធ្លាក់នៅទីតាំងមួយ ដែលគេស្គាល់ចុងក្រោយថា Saltfjellet ដែលជាជួរភ្នំក្នុងខេត្ត Nordland៕