បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថា ក្រុមហ៊ុនមេរបស់ Burger King នៅលោកខាងលិច ចង់ធ្វើការដកខ្លួនចេញពីប្រទេសរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការប្រើកម្លាំងយោធាចូលប្រទេសអ៊ុយក្រែន។ ប៉ុន្តែក្រុមហ៊ុននេះមិនអាចធ្វើទៅបាន ខណៈដៃគូរសហការណ៍ក្នុងស្រុកចង់អោយបន្តបើកទីតាំងទាំង ៨០០កន្លែងរបស់ខ្លួន។ ដោយសារតែកិច្ចព្រមព្រៀងផ្លូវច្បាប់មិនអនុញ្ញាតឱ្យសង្វាក់ផលិតកម្មបិទដោយឯកតោភាគីបាននោះទេ។
នេះបើយោងតាមការបញ្ជាក់របស់លោកDavid Shear ប្រធានក្រុមហ៊ុនមេរបស់ Burger King Restaurant Brands International (RBI) បានប្រាប់បុគ្គលិកនៅក្នុងសំបុត្រមួយកាលពីថ្ងៃព្រហស្បតិ៍ ថា “តើយើងចង់ផ្អាកប្រតិបត្តិការ Burger King ទាំងអស់ភ្លាមៗនៅក្នុងប្រទេសរុស្ស៊ីទេ? បាទ។ តើយើងអាចអនុវត្តការផ្អាកប្រតិបត្តិការនៅថ្ងៃនេះបានទេ? ទេ”៕