ឥណ្ឌា​ឆ្លើយ​តប​ទៅ​នឹង​អា​មេ​រិ​ក​ឈឺ​ៗ រឿង​ខ្លួន​នៅ​តែ​បន្ត​ទិញ​ប្រេង​ពី​រុ​ស្ស៊ី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Sputnik នៅ​ថ្ងៃ​ទី​១៩ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា ឥណ្ឌា​បាន​ធ្វើការ​ឆ្លើយ​តប​ទៅ​នឹង​សហរដ្ឋអាមេរិក ក្រោយ​ធ្វើការ​ព្រមាន​ខ្លួន​ទាក់ទង​នឹង​ការ​នាំ​ចូល​ប្រេង​ពី​ប្រទេស​រុ​ស្ស៊ី​។

ក្នុង​នោះ​ក្រុម​មន្ត្រី​នៃ​ក្រសួងការបរទេស​ឥណ្ឌា បាន​និយាយ​ថា “​ការ​ធ្វើ​ប្រតិបត្តិការ​ថាមពល​ស្របច្បាប់​របស់​ឥណ្ឌា មិន​មាន​លក្ខណៈ​នយោបាយ​ទេ ហើយ​ប្រទេស​នីមួយ​ៗ​មាន​ឯករាជ្យ​ភាព នៅ​ក្នុង​ការ​នាំ​ចូល​ប្រេង មិន​ថា​នាំ​ចូល​ពី​រុ​ស្ស៊ី​ក៏​ដោយ ក៏​មិន​គួរ​ត្រូវ​បាន​ដាក់​កំហិត​នោះ​ដែរ​”៕