បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២នេះ បានអោយដឹងថា លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បានធ្វើការព្រមានលោកប្រធានាធិបតីចិន ស៊ី ជិនពីង ប្រសិនជាចិនហ៊ានតែលូកដៃចូលជួយរុស្ស៊ី ក្នុងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន។
ក្នុងការសេតវីមានបានបញ្ជាក់ថា “លោកប្រធានាធិបតី បៃដិន បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ពួកយើងដើម្បី ទប់ស្កាត់ និងឆ្លើយតបទៅនឹងសកម្មភាពឈ្លានពាន ក្នុងនោះរួមមានទាំងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ី។ មិនតែប៉ុណ្ណោះ លោកក៏បានលើកឡើង ដែរពីភាពស្មុគស្មាញ និងផលវិបាកធ្ងន់ធ្ងរ ប្រសិនបើចិនផ្ដល់ការគាំទ្រ ឬជាសម្ភារៈដល់រុស្ស៊ី ខណៈទីក្រុងម៉ូស្គូកំពុងវាយប្រហារយ៉ាងសាហាវលើ ទីក្រុងជាច្រើនរបស់អ៊ុយក្រែន និងលើប្រជាជនស៊ីវិល”៕