បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថា ក្រសួងការបរទេសចិនបាននិយាយប្រឆាំងចំពោះជំនួយយោធារបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែនកាលពីថ្ងៃសុក្រដោយអះអាងថាវាបានរារាំងការស្ដារឡើងវិញនូវសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ វាបានជំរុញឱ្យភាគីផ្សេងទៀតធ្វើតាមការដឹកនាំរបស់ខ្លួន និងផ្តល់ជំនួយមនុស្សធម៌ជំនួសវិញ។
នេះបើតាមអ្នកនាំពាក្យផ្លូវការរបស់ទីក្រុងប៉េកាំង Zhao Lijian ដែលត្រូវបានដកស្រង់ដោយសារព័ត៌មានចិន Global Times បាននិយាយថា “ចិនផ្តល់អាហារ ម្សៅទឹកដោះគោ មុង ភួយ និងកន្ទេលការពារទឹកដល់អ៊ុយក្រែន ប៉ុន្តែអាមេរិកផ្តល់ជាសព្វាអាវុធទោវិញ។ វាមិនពិបាកទេសម្រាប់មនុស្សក្នុងការវិនិច្ឆ័យថាតើអាហារ មួងដេក ឬកាំភ្លើងមានសារៈសំខាន់សម្រាប់ប្រជាជនក្នុងតំបន់នោះទេ” ។
លោកបានបន្ថែមថាកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌របស់ប្រទេសចិនក្នុងការជួយជនភៀសខ្លួនអ៊ុយក្រែនត្រូវបានគាំទ្រយ៉ាងទូលំទូលាយពីសហគមន៍អន្តរជាតិ៕