ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៦:៣០នាងល្ងាច ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២កន្លងទៅ កម្លាំងសមត្ថកិច្ចខណ្ឌបឹងកេងកង រួមសហការជាមួយនឹងម្លាំងគណៈបញ្ជាឯកភាពខណ្ឌបឹងកេងកង ដែលដឹកនាំដោយឯកឧត្ដម ហួត ហៃ អភិបាលរងសាលារាជធានីភ្នំពេញ បានចុះទៅបិទហាងមួយកន្លែង ដែលមានឈ្មោះថា “ប្រាថ្នា” មានទីតាំងនៅផ្ទះលេខ១៩ ផ្លូវលេខ៣២២ ភូមិ៧ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ការចុះបិទទីតាំងអាជីវកម្មខាងលើនេះ ដោយសារតែទទួលបានពាក្យបណ្តឹងអំពីបុគ្គលិកស្ថានទូតអាមេរិចដែលមានទីលំនៅសងខាងនោះ រួមទាំងប្រជាពលរដ្ឋផងនោះ ព្រោះតែហាងខាងលើបានបង្កសម្លេងរំខាន។
គួរបញ្ជាក់ថាទីតាំងខាងលើ បានត្រូវអាជ្ញាធរចុះទៅធ្វើការណែនាំ និងធ្វើកិច្ចសន្យាចំនួន ៤ដងរួចមកហើយ មុននឹងសមត្ថកិច្ចធ្វើការចុះទៅបិទអាជីវកម្មនេះជាបណ្តោះអាសន្ន៕