ប្រធានាធិបតី​អ៊ុយ​ក្រែ​ន និង​រុ​ស្ស៊ី គ្រោង​ជួប​គ្នា​នៅ​ស​ប្តា​ហ៍​ក្រោយ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ជំនួយការ​របស់​លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky គឺ​លោក Mikhail Podolyak បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា លោក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន Volodymyr Zelensky អាច​ជួប​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី លោក Vladimir Putin “​នៅ​ក្នុង​ស​ប្តា​ហ៍​ខាង​មុខ​នេះ​” ។ លោក​បាន​និយាយ​ថា ទោះបីជា​យ៉ាងណា​ក៏​ដោយ កិច្ចប្រជុំ​អាច​កើតឡើង​បាន​លុះត្រាតែ “​សន្ធិសញ្ញា​សន្តិភាព​” រវាង​ទីក្រុង​គៀវ និង​ទីក្រុង​ម៉ូ​ស្គូ ត្រូវ​បាន​ចុះហត្ថលេខា​។

លោក Mikhail Podolyak បាន​ប្រាប់ Wirtualna Polska នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា “​ដរាបណា​ការងារ​លើ​កិច្ចព្រមព្រៀង​ត្រូវ​បាន​បញ្ចប់ យើង​នឹង​ចាប់ផ្តើម​រៀបចំ​កិច្ចប្រជុំ​។ វា​នឹង​កើតឡើង​នៅ​ប៉ុន្មាន​ស​ប្តា​ហ៍​ខាង​មុខ​នេះ​។ ទោះ​យ៉ាងណា​ក៏​ដោយ​ទីតាំង​មិន​សំខាន់​សម្រាប់​យើង​ទេ​។ វា​អាច​នៅ​គ្រប់​ទីកន្លែង លើកលែងតែ​ប្រទេស​រុ​ស្ស៊ី​”៕