ស្លូ​វ៉ា​គី​ ចង់​បញ្ជូនប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស S-300 ទៅ​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ស្លូ​វ៉ា​គី Jaroslav Nad បាន​បញ្ជាក់​ថា​ខ្លួន​មាន​បំណង​ចង់​បញ្ជូន​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស S-300 ឱ្យ​អ៊ុយ​ក្រែ​ន​។

ក្នុង​នោះ​លោក Jaroslav Nad បាន​បញ្ជាក់​ថា “​យើង​បាន និង​កំពុង​ស្ថិត​នៅ​ក្នុង កិច្ច​ពិភាក្សា​ជាមួយ​សហរដ្ឋអាមេរិក អ៊ុយ​ក្រែ​ន រួម​ទាំង​សម្ព័ន្ធមិត្ត​ដទៃ​ស្ដី​ពី​លទ្ធភាព​ក្នុង​ការ​ដាក់​ពង្រាយ​, បញ្ជូន ឬ​ផ្ដល់​ប្រព័ន្ធ​មី​ស៊ី​ល​ការពារ​ដែនអាកាស S-300 ឱ្យ​អ៊ុយ​ក្រែ​ន ហើយ​យើង​ពិតជា​មាន​បំណង​ធ្វើ​ដូច្នេះ​”៕