ប្រទេស​នូ​វែ​ល​សេ​ឡង់ ហាម​មិន​អោយ​លោក ពូ​ទី​ន ចូល​ប្រទេស​ខ្លួន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា​ប្រទេស​នូ​វែ​ល​សេ​ឡង់​បាន​ចូលរួម​ជាមួយ​បណ្តា​ប្រទេស​ផ្សេង​ៗ​ទៀត​ដើម្បី​ធ្វើការ​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​រុ​ស្ស៊ី​ជុំវិញ​ការ​វាយប្រហារ​របស់​ខ្លួន​លើ​អ៊ុយ​ក្រែ​ន​។

ក្នុង​នោះ​អគ្គទេសាភិបាល Cindy Kiro បាន​ចុះហត្ថលេខា​ទៅ​លើ​ឯកសារ​ការ​ដាក់​ទណ្ឌកម្ម​កាលពី​ថ្ងៃ​សុក្រ​។ លោក ពូ​ទី​ន និង​អ្នកគាំទ្រ​សំខាន់​ៗ​ជា​ច្រើន​នាក់​របស់​គាត់ ឥឡូវនេះ​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​នូ​វែ​ល​សេ​ឡង់ ឬ​មានទ្រព្យ​សម្បត្តិ​នៅ​ក្នុង​ប្រទេស​។ ពួក​គេ​ក៏​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​មាន​កប៉ាល់ ឬ​យន្តហោះ​ចូល​ចត ឬ​ចុះ​ចត​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់​ផង​ដែរ​៕