អា​មេ​រិ​ក​ជម្រុញ​ចិន អោយធ្វើ​ការ​ដាក់​ទណ្ឌកម្ម​រុ​ស្ស៊ី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា សេត​វិមាន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden ចែករំលែក​នៅ “​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​” របស់​គាត់​អំពី​ប្រទេស​ចិន​ដែល​មិន​ប្រកាស​ថ្កោលទោស​រុ​ស្ស៊ី​។ ហើយ​លោក Joe Biden នឹង​លើកយក​បញ្ហា​នេះ​មក​ពិភាក្សា​ជាមួយនឹង​ប្រធានាធិបតី​ចិន Xi Jinping នៅ​ក្នុង​ការ​ហៅ​ទូរស័ព្ទ​នា​ពេល​ខាង​មុខ​របស់​ពួក​គាត់​។

នៅ​ក្នុង​ការ​ជួប​ពិភាក្សា​តាម​ទូរស័ព្ទ ដែល​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​សុក្រ គឺជា “​ឱកាស​មួយ​សម្រាប់​ប្រធានាធិបតី Biden ដើម្បី​វាយតម្លៃ​ថា​តើ​លោក​ប្រធានាធិបតី Xi Jinping នៅ​ចំនុច​មួយ​ណា​”៕