អ៊ុយ​ក្រែ​ន​ប្រកាស​ថា​ទាហាន​រុ​ស្ស៊ី ១៤០០០​នាក់ បាន​ស្លាប់

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន Al Jazeera នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា​ក្រសួងការពារជាតិ​អ៊ុយ​ក្រែ​ន​បញ្ជាក់​ថា ទ័ព​រុ​ស្ស៊ី​ប្រមាណ ១៤០០០​នាក់​ត្រូវ​បាត់បង់​ជីវិត​។

ក្នុង​នោះ​ប្រភព​ដ​ដែរ​បាន​បញ្ជាក់​ថា​កងទ័ព​របស់​ខ្លួន​បាន​កម្ទេច​រថក្រោះ​របស់​រុ​ស្ស៊ី ៤៤៤​គ្រឿង​, រថពាសដែក ១៤៣៥​គ្រឿង​, យន្ដហោះ​ចម្បាំង ៨៦​គ្រឿង​, ឧទ្ធម្ភាគចក្រ ១០៨​គ្រឿង​, យន្ដហោះ​ដ្រូ​ន ១១​គ្រឿង និង​នាវាចម្បាំង ៣​គ្រឿង​៕