បរទេស៖ នេះបើយោងតាមការចេញផ្សាយរបសា់រព័តមាន RT នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថាលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Scott Morisson បាននិយាយថាចិននឹងត្រូវប្រឈមផលវិបាក ប្រសិនបើគាំទ្រចំពោះ ការវាយប្រហាររបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
លោក Scott Morisson បានអោយដឹងថា យើងនឹងបោះជំហានដូចគ្នាជាមួយដៃគូ និងសម្ព័ន្ធមិត្តរបស់យើងលើបញ្ហានេះ ហើយសហរដ្ឋអាមេរិក ក៏ធ្លាប់បានចេញសេចក្តីថ្លែងការណ៍មួយចំនួនយ៉ាងច្បាស់ ទាក់ទងរឿងនេះផងដែរ ដោយយើងគាំទ្រចំពោះសេចក្តីថ្លែងការណ៍ ទាំងនោះ។ លោក ម៉ូរីសសុន បានអំពាវនាវដល់ ពិភពលោកទាំងមូលឲ្យបញ្ឈប់អំពើហិង្សា និងការវាយប្រហារដ៏អាក្រក់របស់រុស្ស៊ី នៅអ៊ុយក្រែន៕