អា​មេ​រិ​ក មិន​ចាប់អារម្មណ៍​នៅ​ក្នុង​សង្គ្រាមលោក​លើក​ទី​៣ នោះ​ទេ

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២២ របស់​សារព័ត៌មាន RT បានអោយ​ដឹង​ថា​លោក​ប្រធានាធិបតីអាមេរិក Joe Biden ទំនងជា​មិន​មានការ​ចាប់អារម្មណ៍​ចំពោះ​ការ​អង្វរ​ចុង​ក្រោយ​របស់​មេដឹកនាំ​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky សម្រាប់​តំបន់​គ្មាន​ការ​ហោះហើរ ខណៈ​ពេល​មានការ​វាយលុក​ដោយ​យោធា​របស់​ទីក្រុង​មូ​ស្គូ​ក្នុង​អតីត​សាធារណរដ្ឋ​សូ​វៀត។ ការមិនចាបអារម្មណ៍នដោយ​ឈរ​លើ​ទស្សនៈ​របស់​គាត់​ថា ទ​ង្វើ​បែប​នេះ​នឹង​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​បង្ក​ឱ្យ​មាន​សង្គ្រាម​កាន់តែ​ទូលំទូលាយ​ជាមួយ​រុ​ស្ស៊ី​។

អ្នកនាំពាក្យ​សេត​វិមាន​លោកស្រី Jen Psaki បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​ពុធ​ថា “​ដូចដែល​យើង​បាន​និយាយ​ពី​មុន តំបន់​គ្មាន​ការ​ហោះហើរ​មួយ​នឹង​តម្រូវ​ធ្វើការ​ស្នើរ​សុំ។ វា​នឹង​តម្រូវ​ឱ្យ​ពួក​យើង​មាន​លទ្ធភាព​បាញ់​ទម្លាក់​យន្តហោះ​រុ​ស្ស៊ី​។ NATO បាញ់​ទម្លាក់​យន្តហោះ​រុ​ស្ស៊ី​”​។

លោកស្រី​បាន​បន្ថែម​ថា “​យើង​មិន​ចាប់អារម្មណ៍​ក្នុង​ការ​ចូល​ទៅ​ក្នុង​សង្គ្រាមលោក​លើក​ទី ៣ ទេ​”៕