Andy Robertson សរសើរ​កីឡាករ​របស់ Arsenal បន្ទាប់​ពី Liverpool យកឈ្នះ

0

Andy Robertson និង Trent Alexander-Arnold បាន​ជួប​ការ​លំបាក​ក្នុង​ការ​ប្រកួត​ជាមួយ Arsenal បើ​ទោះបីជា​ពួក​គេ​បាន​យកឈ្នះ​ក្នុង​លទ្ធផល ២-០ កាលពី​ថ្ងៃ​ពុធ​ក៏​ដោយ​។

ខ្សែការពារ​របស់​ហង្ស​ក្រហម​ត្រូវ​បាន​គំរាមកំហែង​ជា​និច្ច​ដោយ Gabriel Martinelli និង Bukayo Saka នៅ​តំបន់​ស្លាប​ទាំង​សងខាង​។ The Mirror បាន​ឲ្យ​ដឹង​ថា ក្រោយ​ចប់​ការ​ប្រកួត Robertson បាន​សរសើរ Martinelli និង Saka សម្រាប់​ការ​ខំប្រឹង​ប្រែង​របស់​ពួក​គេ ដោយ​ខ្សែការពារ​រូប​នេះ​បាន​និយាយ​ថា​៖

«Gabriel Martinelli និង Bukayo Saka ពិតជា​ពិបាក​ទប់ទល់​។ ខ្ញុំ​គិត​ថា Trent Alexander-Arnold ពូកែ​ណាស់​។ វា​គឺជា​ការ​ប្រកួត​ដ៏​ស្វិតស្វាញ​។ វា​ពិតជា​ល្អ​ណាស់​ដែល​យើង​រក្សា​បាន Clean Sheet»៕