អា​មេ​រិ​ក​ផ្តល់​នៅ​ជំនួយ​សព្វាវុធ​យ៉ាងច្រើន​បន្ថែម​ទៀត​ដល់​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា លោក​ប្រធានាធិបតី​អា​មេ​រិ​ក Joe Biden បាន​ប្រកាស​ផ្តល់​ជំនួយ​យោធា​ដែល​ចំនួន ៨០០ លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​អ៊ុយ​ក្រែ​ន ពីលើ​ជំនួយ ២០០ លាន​ដុល្លារ​ដែល​បាន​សន្យា​លើក​មុន​។

ក្នុង​នោះ​សម្ព័ន្ធមិត្ត​របស់​អា​មេ​រិ​ក​ក៏​បាន​សន្យា​នឹង​ផ្តល់​អោយ​នៅ​សព្វាវុធ ដែល​រួម​មាន​ប្រព័ន្ធ​ប្រឆាំង​រថ​គ្រោះ​ចំនួន ៩០០០ , អាវុធ​ធុន​តូច​ចំនួន ៧០០០, កាំជ្រួច​ប្រឆាំង​យន្តហោះ​ចំនួន ៨០០, គ្រាប់រំសេវ​ចំនួន ២០ លាន​គ្រាប់​, អាវ​ក្រោះ និង​យន្តហោះ​គ្មាន​មនុស្ស​បើក​។

លោក Biden បាន​ធ្វើការ​ប្រកាស​ព័ត៌មាន​លំអិត​ត្រឹមតែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelensky បាន​ធ្វើការ​អំពាវនាវ​សុំ​ជំនួយ​យោធា​ដល់​សភា​អា​មេ​រិ​កតាម​រយៈ​វី​ដេ​អូ​ខ​ល​៕