Home ព័ត៌មានអន្តរជាតិ លោក ពូទីន៖ គ្មាន​អ្វី​គួរ​ឱ្យ​ទុកចិត្ត​ជាង​ការ​វិនិយោគ​នៅផ្ទះ​ខ្លួនឯង​នោះ​ទេ​

លោក ពូទីន៖ គ្មាន​អ្វី​គួរ​ឱ្យ​ទុកចិត្ត​ជាង​ការ​វិនិយោគ​នៅផ្ទះ​ខ្លួនឯង​នោះ​ទេ​

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា ប្រធានាធិបតី​រុ​ស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទី​ន បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ប្រទេស​រុ​ស្ស៊ី​មិន​មាន​ផែនការ​ធ្វើ​ជាតូបនីយកម្ម​ទ្រព្យសម្បត្តិ​បរទេស​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​រឹបអូស​យក​ទ្រព្យសម្បត្តិ​របស់​រុ​ស្ស៊ី​នៅ​បរទេស​នោះ​ទេ​។

លោក​បាន​បន្ថែម​ថា “​មិន​ដូច​ប្រទេស​លោក​ខាងលិច​ទេ យើង​នឹង​គោរព​ទ្រព្យ​កម្មសិទ្ធិ​របស់អ្នកវិនិយោគ”​។

លោក ពូ​ទី​ន បន្ត​ថា ការ​បង្កក​ទ្រព្យសម្បត្តិ និង​អាជីវកម្ម​រុ​ស្ស៊ី នៅ​បរទេស គឺជា​មេរៀន​សម្រាប់​សហគ្រិន​របស់​យើង​។

លោក​ប្រធានាធិបតី​បាន​និយាយ​ថា “​គ្មាន​អ្វី​គួរ​ឱ្យ​ទុកចិត្ត​ជាង​ការ​វិនិយោគ​នៅផ្ទះ​ខ្លួនឯង​នោះ​ទេ​”៕

Previous articleអា​មេ​រិ​ក ពិចារណា​លើ​ការ​បញ្ជូន​យន្តហោះ​ដ្រូ​ន ដែល​អាច​បំផ្ទុះ​កម្ទេច​សត្រូវ​បាន ទៅ​អ៊ុយ​ក្រែ​ន
Next articleគ្រាប់​មី​ស៊ី​ល​Tochka-U របស់​អ៊ុយ​ក្រែ​ន​ធ្លាក់​នៅ​តំបន់ Donetsk បណ្តាល​អោយ