Home ព័ត៌មានអន្តរជាតិ អា​មេ​រិ​ក ពិចារណា​លើ​ការ​បញ្ជូន​យន្តហោះ​ដ្រូ​ន ដែល​អាច​បំផ្ទុះ​កម្ទេច​សត្រូវ​បាន ទៅ​អ៊ុយ​ក្រែ​ន

អា​មេ​រិ​ក ពិចារណា​លើ​ការ​បញ្ជូន​យន្តហោះ​ដ្រូ​ន ដែល​អាច​បំផ្ទុះ​កម្ទេច​សត្រូវ​បាន ទៅ​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២២ បានអោយ​ដឹង​ថា រដ្ឋបាល​លោក Joe Biden កំពុង​ពិចារណា​ទៅ​លើ​ការ​បញ្ជូន​យន្តហោះ​គ្មាន​មនុស្ស​បើក ‘Switchblade’ ទៅ​កាន់​ប្រទេស​អ៊ុយ​ក្រែ​ន​ឬ​យ៉ាងណា​។ យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ គឺ​គ្រាន់តែ​ជា​ប្រព័ន្ធ​សព្វាវុធ​មួយ​ដែល​ក្រុង​កៀវ​បាន​ដាក់​ស្នើរ​សុំ​ពី​អា​មេ​រិ​ក​ប៉ុណ្ណោះ​។

យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​ផលិត​ដោយ Virginia defense មាន​ពីរ​ប្រភេទ​៖ ដោយ​មួយ​អាច​កំណត់​គោលដៅ​ជា​មនុស្ស ចំណែក​មួយ​ប្រភេទ​កំណត់​គោល​ដៃ​ជាយា​ន្ត​យន្ត​។​ក្នុង​នោះ​ក៏​មាន​បំពាក់​ដោយ​កាមេរ៉ា ប្រព័ន្ធ​ណែនាំ និង​គ្រឿងផ្ទុះ​។ យន្តហោះ​ដែល​អាច​បញ្ជា​អោយ​ផ្ទុះ​នេះ​អាច​ហោះ​បាន​ចម្ងាយ ៥០ ម៉ា​យ ដើម្បី​វាយប្រហារ​គោលដៅ ឬ​អាច​ហោះ​សំកាំង​ពីលើ​សមរភូមិ មុន​ពេល​ទម្លាក់​គ្រាប់បែក​លើស​ត្រូវ​នៅ​ខាងក្រោម​៕

Previous articleឥណ្ឌា​វ៉ា​ដាច់ រុ​ស្ស៊ី និង​អ៊ុយ​ក្រែ​ន ក្លាយជា​ប្រទេស​នាំ​ចេញ​ស្រូវ​សាលី​ច្រើន​ជាងគេ
Next articleលោក ពូទីន៖ គ្មាន​អ្វី​គួរ​ឱ្យ​ទុកចិត្ត​ជាង​ការ​វិនិយោគ​នៅផ្ទះ​ខ្លួនឯង​នោះ​ទេ​