បរទេស៖ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ បានអោយដឹងថាលោក Pavel Fomenko អ្នកនាំពាក្យយោធានៃសាធារណរដ្ឋប្រជាមានិត Donetsk (DPR) បាននិយាយថា មីស៊ីលផ្លោង Tochka-U របស់អ៊ុយក្រែនបានធ្លាក់នៅតំបន់លំនៅដ្ឋានមួយក្នុងទីក្រុង Makeevka ដែលនៅខាងក្រៅទីក្រុង Donetsk កាលពីល្ងាចថ្ងៃអង្គារ។ លោកបានបន្ថែមថា មនុស្សបួននាក់បានរងរបួស ដោយក្នុងនោះមានកុមារពីរនាក់ផងដែរ។
គ្រាប់ផ្លោងបានបំផ្លាញផ្នែកខាងមុខ និងបង្អួចនៃអគារផ្ទះល្វែងនៅក្បែរនោះ និងបានបន្សល់ទុករណ្ដៅមួយផងដែរ។ វីដេអូពីកន្លែងកើតហេតុបង្ហាញពីអ្វីដែលទំនងជាបំណែកកាំជ្រួចដែលរកឃើញដោយក្រុមសង្គ្រោះ៕