អា​មេ​រិ​ក ព្រមាន​ឥណ្ឌា​អោយ​គិត​ឡើង​វិញ ចំពោះ​រឿង​ចង់​ទិញ​ប្រេង​ឆៅ​ពី​រុ​ស្ស៊ី

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​ជំរុញ​ប្រទេស​ឥណ្ឌា​គិត​ឡើង​វិញ​ចំពោះ​ផែនការ​ទិញ​ប្រេង​ឆៅ​ពីរុ​ស្ស៊ី នៅ​ក្នុង​តម្លៃ​ពិសេស ដោយ​និយាយ​ថាផែនការ​នេះ​នឹង​ផ្តល់​ការ​គាំទ្រ​ដល់ ទីក្រុង​ម៉ូ​ស្គូ ចំ​ពេល​មានការ​វាយលុក​ផ្នែក​យោធា​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​​។

លេខាធិការ​សារព័ត៌មាន​សេត​វិមាន​លោក Jen Psaki បាន​និយាយ​ថា ប្រជាជាតិ​នានា​គួរតែ​ពិចារណា​ពី​តួនាទី​របស់​ពួក​គេ​ក្នុង​ប្រវត្តិសាស្ត្រ​នៅ​ពេល​ដោះស្រាយ​ជាមួយ​ទីក្រុង​ម៉ូ​ស្គូ​ក្នុងអំឡុងពេល​វាយប្រហារ​លើ​អ៊ុយ​ក្រែ​ន​៕