លោក បៃ​ដិ​ន ត្រៀម​ផ្តល់​ជំនួយ ៨០០​លាន​ដុល្លារ បន្ថែម​ទៀត​ដល់​អ៊ុយ​ក្រែ​ន

0

បរទេស​៖ នេះ​បើ​យោង​តាម​ការ​ចេញផ្សាយ​របស់​សារព័ត៌មាន RT នៅ​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២២​នេះ បានអោយ​ដឹង​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក Joe Biden ត្រូវ​បាន​គេ​រាយការណ៍​ថា​នឹង​ប្រកាស​ផ្តល់​ជំនួយ​ចំនួន ៨០០ លាន​ដុល្លារ​បន្ថែម​ទៀត​សម្រាប់​អ៊ុយ​ក្រែ​ន ចំ​ពេល​មាន​ជម្លោះ​អ៊ុយ​ក្រែ​ន​ជាមួយ​រុ​ស្ស៊ី​។

ក្នុង​នោះ​មន្ត្រីជាន់ខ្ពស់​សេត​វិមាន​ម្នាក់​ដែល​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​កាលពី​ថ្ងៃ​អង្គា​រថា​ជំនួយ​បន្ថែមចំនួន ៨០០ លាន​ដុល្លារ​នឹង​ត្រូវ​បាន​ប្រកាស​ក្នុង​ពេល​ឆាប់​ៗ​នេះ​ដែល​នឹង​ធ្វើ​ឱ្យ “​ចំនួន​សរុប​ដែល​បាន​ប្រកាស​កាលពី​ស​ប្តា​ហ៍​មុន​ឡើង​ដល់ ១ ពាន់​លាន​ដុល្លារ​”៕