យោងតាមសារព័ត៌មាន AS បានឱ្យដឹងថា Barcelona នឹងបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅកាន់ខ្សែប្រយុទ្ធរបស់ Liverpool កីឡាករ Mohamed Salah ប្រសិនបើពួកគេមិនអាចឈានដល់កិច្ចព្រមព្រៀងជាមួយ Erling Haaland សម្រាប់រដូវក្តៅនេះ។
ខ្សែប្រយុទ្ធន័រវេសដ៏ឆ្នើមនៅ Borussia Dortmund គឺជាគោលដៅចម្បងសំរាប់តំបន់ប្រយុទ្ធរបស់ Blaugrana ប៉ុន្តែកំពូលតារាអេហ្ស៊ីបដែលជាប់កិច្ចសន្យានៅ Anfield រហូតដល់ឆ្នាំ ២០២៣ ត្រូវបានចាត់ទុកថាជាជម្រើសដ៏មានប្រយោជន៍មួយសម្រាប់ក្លឹបយក្សអេស្ប៉ាញមួយនេះ៕